
រាជធានីភ្នំពេញ៖ អបអរសាទរ និងស្វាគមន៍កីឡាករតេក្វាន់ដូ ITFកម្ពុជា ក្រោយវិលត្រឡប់ពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកពិភពលោក លើកទី១៣ នៅប្រទេសបេឡារូស។ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះ មានប្រទេសចំនួន៦០ ចូលរួម ក្នុងនោះកម្ពុជាដណ្ដើមបានមេដាយប្រាក់១គ្រឿង ដោយកីឡាករ បួន ចាន់ថារ៉ាត់ និងមេដាយសំរឹទ្ធិមួយគ្រឿង ដោយកីឡាករ៤រូប គឺកីឡាករ កាង ប៊ុនឡុង សុខ ស៊ូណាម ចេង រោងរាជ្រ និងសេង ម៉េងហៀង មកជូនមាតុប្រទេស។


0 comments:
Post a Comment