Home » » អបអរសាទ កីឡាការិនី​កម្ពុជា ឈ្នះ​មេដាយមាស​ទី១ នៅ Asian Games ២០១៨​ ក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី

អបអរសាទ កីឡាការិនី​កម្ពុជា ឈ្នះ​មេដាយមាស​ទី១ នៅ Asian Games ២០១៨​ ក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី

Written By vdo on Thursday, September 6, 2018 | 6:56 AM

អបអរសាទ កីឡាការិនី​កម្ពុជា ឈ្នះ​មេដាយមាស​ទី១ នៅ Asian Games ២០១៨​ ក្នុងព្រឹត្តិការណ៍កីឡា Asian Games នៅ​ប្រទេស​ឥណ្ឌូណេស៊ី កីឡាការិនី​កម្ពុជារូបនេះឈ្មោះ ខាន់ ចេសា "Jessa Khan "បាន​ដណ្តើមមេដាយមាសទី១ ក្នុងព្រឹត្តិការណ៍កីឡា Asian Games ២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដោយប្រកួត​ឈ្នះ​កីឡាការិនី​អារ៉ាប់រួម Mahra Alhinaai នៅវគ្គផ្តាច់ព្រ័ត្រ ក្នុង​ប្រភេទ​កីឡាជូជិតស៊ូ "Ju-Jitsu" វិញ្ញាសា​វាយ​ទោលនារី ទម្ងន់​ក្រោម ៤៩​គីឡូក្រាម ក្នុងលទ្ធផល ១០០-០។ Image may contain: 1 person, smiling, standing មុន​ឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ កីឡា​ការិនី​កូនកាត់​កម្ពុជា-អាមេរិក វ័យ ១៦ឆ្នាំ​រូប​នេះ បាន​ឆ្លងកាត់​កីឡា​ការិនី​ជាច្រើន​ប្រទេស ពោល​គឺ​ឈ្នះ​កីឡា​ការិនី​ថៃ ១០០-០ នៅ​វគ្គ ៣២នាក់ ឈ្នះ​កីឡា​ការិនី​ចិនដោយ​ស្វ័យប្រវត្តិ " ចិនអវត្តមាន " នៅ​វគ្គ ១៦នាក់ ​ឈ្នះ​កីឡា​ការិនី​អ៊ីរ៉ង់ ដោយ​ប្រើ​ក្បាច់​កាច់​ក្លេ នៅ​វគ្គ ៨នាក់ និង​ឈ្នះកីឡា​ការិនី​ហ្វីលីពីន ១០០-០ នៅ​វគ្គ​៤នាក់​ចុងក្រោយ៕ Image may contain: 2 people, people smiling, people on stage Image may contain: one or more people, people sitting and child

0 comments:

Post a Comment

Sponsor