Home » » អបអរសាទរ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

អបអរសាទរ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

Written By vdo on Thursday, September 6, 2018 | 6:55 AM

អបអរសាទរ! កម្ពុជាឈ្នះមេដាយមាសជាលើកទី២ក្នុងការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នេះជាមោទនភាពថ្មីមួយទៀត សំរាប់ប្រទេសកម្ពុជា ដែលកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ី (Asian Games)លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។ Image may contain: one or more people, ocean, sky, outdoor, nature and water សូមជម្រាបថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស បន្ទាប់ពីបានយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ប្រភេទកីឡាជឺជិតស៊ូ លើវិញ្ញាសារទម្ងន់ក្រោម ៤៩គីឡូក្រាម។ Image may contain: ocean, water, outdoor and nature ចំណែកឯ កីឡាករ សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងលើវិញ្ញាសារ Ski Modified(ម៉ូតូទឹក) បន្ទាប់ពីរូបគេនេះ ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងលើវិញ្ញាសា រ​ Runabout 1100 Stock ។ Image may contain: 1 person, smiling
សូមបញ្ជាក់ថា​ ការប្រកួតកីឡា​អាស៊ី​(Asian Games) លើកទី១៨នេះ​ គឺចាប់នៅថ្ងៃទី​១៨​ សីហា​ ដល់​ ថ្ងៃទី០២​ កញ្ញា​ ឆ្នាំ២០១៨​ ហើយគិតត្រឹមថ្ងៃនេះកម្ពុជាយើងទទួលបានមេដាមាស២​គ្រឿង និងសំរឹទ្ធ១គ្រឿង​ ដែលនេះគឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលយើងដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី ដែលជួយឲ្យកម្ពុជា ឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅប្រទេសកូរ៉េ ។ Image may contain: 2 people, people smiling, people on stage

0 comments:

Post a Comment

Sponsor